OpenAI បើកការិយាល័យនៅអាស៊ីលើកដំបូង

តូក្យូ៖ OpenAI ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតគំរូភាសា ChatGPT របស់អាមេរិក បានបើកការិយាល័យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាការិយាល័យដំបូងបង្អស់នៅអាស៊ី។

លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI បាននិយាយ ថា «យើងជឿជាក់ថា AI នឹងពន្លឿនការងារ ដោយផ្តល់សិទ្ធិអំណាចដល់មនុស្ស ឱ្យកាន់តែមានភាពច្នៃប្រឌិត និងផលិតភាព ខណៈដែលវាកំពុងផ្តល់នូវតម្លៃទូលំទូលាយ ដល់ឧស្សាហកម្មបច្ចុប្បន្ន និងឧស្សាហកម្ម ថ្មីៗ នៅក្នុងក្តីស្រមៃ អនាគត បន្តទៀត»។

ក្រុមហ៊ុន OpenAI បាននិយាយថា ការិយាល័យថ្មីនៅជប៉ុននេះ នឹងនាំឱ្យកាន់តែនៅកៀកនឹងអតិថិជន សហគ្រាស រួមទាំង ក្រុមហ៊ុនរថយន្ត Toyota, ក្រុមហ៊ុនបច្ចេកវិទ្យា Rakuten និងក្រុមហ៊ុនឧស្សាហកម្ម Daikin ដែលកំពុងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីធ្វើស្វ័យប្រវត្តិកម្ម ក្នុងដំណើរការអាជីវកម្ម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner