រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្វើទស្សនកិច្ចបីថ្ងៃក្នុងប្រទេសកម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី គ្រោងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា រយៈពេលបីថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន និងកម្ពុជា។ ដំណើររបស់លោក វ៉ាង យី មកកាន់កម្ពុជា គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ច របស់លោកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ លោក វ៉ាង យី ចាប់ផ្តើមបំពេញទស្សនកិច្ច៦ថ្ងៃ ក្នុងប្រទេសចំនួនបី គឺប្រទេសឥណ្ឌូណេស៊ី, ប្រទេសកម្ពុជា និងប្រទេសប៉ាពូអាញូគីនៀ Papua New Guinea ចាប់ពីថ្ងៃទី១៨មេសា រហូតដល់ថ្ងៃទី២៣ មេសា ឆ្នាំ២០២៤។ អប្សរាណិតរាយការណ៍