ចំណូលពីការរកស៊ីនាំកង់ចេញក្រៅប្រទេស បានធ្លាក់ចុះ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក (Video Inside)

វិបត្តិនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យប្រាក់ចំណូលរកស៊ីពីអាជីវកម្មនាំកង់ពីប្រទេសកម្ពុជា ចេញលក់ក្រៅប្រទេសបានធ្លាក់ចុះ។

កង់គឺជាផលិតផលដ៏សំខាន់មួយ របស់កម្ពុជា សម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ការនាំចេញកង់ រួមទាំងកង់អគ្គិសនីរបស់កម្ពុជា រវាងពីខែមករា ដល់ខែមីនា បានប្រាក់ចំណូលតែ ៩៦.៩លានដុល្លារតែប៉ុណ្ណោះ ដែលតម្លៃនេះបានធ្លាក់ចុះ ៤៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលរកចំណូលបាន ១៧០លានដុល្លារ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា ការបញ្ជាទិញកង់មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក។

កម្ពុជាបច្ចុប្បន្នមានរោងចក្រផលិតកង់ចំនួន៥ ដែលកំពុងដំណើរការនៅកម្ពុជា។ រោងចក្រទាំងនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។ កង់ដែលផលិតនៅក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប, ទៅកាន់សហរដ្ឋអាមេរិក, អង់គ្លេស និងប្រទេសកាណាដា។

ads banner