សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរលើបណ្ដាញសង្គមថា ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ខ្ញុំ ជាមួយអនុប្រធានទាំងពីរូប បានជួបសន្ទនាជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ។
ជាងបីម៉ោង នៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ ស្និទ្ធស្នាលគោរពគ្នាទៅវិញទៅមកធ្វើឳ្យខ្ញុំជឿជាក់ថាព្រឹទ្ធសភា និងដំណើការល្អ។ សម្ដេចតេជោបន្តថាយើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មីដែលទើបកន្លងផុតទៅ ៕
ដោយៈ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។