សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ព ពង្រឹងការធ្វើការទូត យោធា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ព ពង្រឹងការធ្វើការទូតយោធា ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា នាយទាហានត្រូវមានការយល់ដឹងឱ្យបានទូលំទូលាយ ទាំងបច្ចេកទេស ទាំងភូមិសាស្ត្រនយោបាយពិភពលោក។

ជាមួយនេះ សម្ដេច បានលើកទឹកចិត្តឱ្យថ្នាក់នាំ ជានាយទាហានពង្រឹងការធ្វើការទូតយោធាជាមួយបណ្ដាប្រទេសនានា ស្វែងយល់ពីការប្រែប្រួលសភាពការណ៍តំបន់ ដើម្បីបញ្ជៀសជម្លោះប្រដាប់អាវុធ ដែលអាចកើតឡើងដោយសារការខ្វះការទំនាក់ទំនងល្អ។

លើសពីនេះទៅទៀត កងយោធពលខេមរភូមិន្ទដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងមានប្រសិទ្ធភាព ។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យសាកលវិទ្យាល័យការពារជាតិបណ្តុះបណ្ដាយនាយទាហានឱ្យមានប្រសិទ្ធភាព ព្រោះស្នូលនៃការពារជាតិគឺធនធានមនុស្ស ដើម្បីធានាដល់កិច្ចការពារ និងការថែរក្សាសន្តិសុខជាតិ។

សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ សិក្សាលើផ្នែកការវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខ លើឆាកអន្តរជាតិ សិក្សាផ្នែក វិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនដល់ កងយោធពលខេមរភូមិន្ទ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner