ប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការនគរបាលខេត្តសៀមរាប

សៀមរាប៖ ឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសតែង តាំងជាស្នងការដ្ឋាន នគរបាលខេត្តសៀមរាបជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ ភារកិច្ចថ្មី ។ពិធីផ្លូវការនេះបាន ប្រារព្ធ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបក្រោមអធិបតីភាពនាយ ឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ  ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តាំផ្ញើដល់ ស្នងការនគរបាលខេត្ត សៀមរាប ដែលទើបចូលកាន់តំណែងឱ្យរួមសាមគ្គី សហការគ្នាបានល្អ លើកការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនដល់ប្រជាពលរដ្ឋ ។នាយឧត្តមសេនីយ៍ ក៏បានផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់សូម ធ្វើការកែប្រែ នូវ ឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឱ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តបានថ្លែងនូវការកោតសរសើរចំពោះការងារដែលអតីតស្នងការខេត្ត និងបងប្អូន កង កម្លាំង នគរ បាល ទាំងអស់ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ និងចូលរួមអបអរស្នងការដ្ឋាននគរបាលថ្មី នឹងសម្រេចបានស្នាដៃថ្មីៗ ថែមទៀត៕

 ដោយ៖ស៊ាន សុផាត

ads banner