មនុស្សចំនួនប្រាំនាក់ រងរបួស និងផ្ទះពីរខ្នងឆេះខ្ទេចដោយសារផ្ទុះធុងហ្គាស
អត្ថបទដោយ៖
ឈឹម សុផល
ព្រះវិហារ៖ មនុស្សប្រាំនាក់រងរបួសស្រាល ,ផ្ទះពីរខ្នងឆេះទាំងស្រុង និងបីខ្នងទៀតខូចខាត ៤០ភាគរយដោយសារអគ្គិភ័យបណ្តាលមកពីផ្ទុះធុងហ្គាសចាស់។ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
អធិការនគរបាលស្រុកជ័យសែនបានឳ្យដឹងថា ភ្លើងបានឆេះចេញពីផ្ទះឈ្មោះ រិន សំបូរ អាយុ៤០ឆ្នាំ ជាអ្នកលក់ និងដូរហ្គាស (ធុងហ្គាស) ដែលមានសភាពចាស់ មានច្រេះស្របពេល អាកាសធាតុក្តៅខ្លាំង ក៏ផ្ទុះធុងហ្គាសបង្កជាអណ្ដាតភ្លើងឡើង។ចំណែកពលរដ្ឋរបួសសើស្បែកចំនួនប្រាំនាក់ដោយការចូលរួមជួយពន្លត់។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចនគរបាលស្រុកជ័យសែន និងកងកម្លាំងអធិការដ្ឋាន នគរបាលស្រុកឆែប បានជួយអន្តរាគមន៍ពន្លត់ទើបភ្លើងរលត់ទៅវិញនៅរសៀលថ្ងៃដដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
ដោយៈ សួន លីណា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។