រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសស៊ែប៊ី

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Ivica Dačić ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការពិភាក្សា ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕

ads banner