សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៤
១. ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៨% ក្នុងឆ្នាំ២០២៤ និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និងទេសចរណ៍ – AMS Economy
២. ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ – FN
៣. ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម បាត់ដំបង សៀមរាប កំពត និងព្រៃវែង មានភ្ញៀវទៅកម្សាន្តច្រើនជាងគេ – កម្ពុជាថ្មី
៤. អូស្រ្តាលីមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងទំហំ ៣២ពាន់លានដុល្លារ ហើយផ្តោតសំខាន់លើមីស៉ីល ដ្រូន និងនាវាចម្បាំង – Reuters
៥. អាមេរិកបញ្ជូនយន្តហោះយោធា ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយប្រមុខការពារជាតិអាមេរិក-ចិន ទើបនិយាយគ្នាតាមទូរស័ព្ទ – AFP
#ams1minute