ប្រមុខការទូតចិនអញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២១ ខែមេសា ឯកឧត្តម វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួង។

សូមជម្រាបថា ឯកឧត្តម វ៉ាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២១-២៣ ខែមេសា ឆ្នាំ២០២៤ ៕
ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner