ចលនាកាយឫទ្ធិនារីកម្ពុជាផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ

ភ្នំពេញ៖ ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយ រីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។

ថ្លែងទៅកាន់អ្នកចូលរួមជាងមួយពាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ទៀតថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬការបំពេញការងារទ្បើយ ។

លោកជំទាវបណ្ឌិតបានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទកភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ៕

ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner