សម្ដេចធិបតីអញ្ជើញនិវត្តន៍ បន្ទាប់ពីចូលរួមពិធីបើកសន្និបាត លើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋា ភិបាលនិវត្តន៍ប្រកបដោយសុវត្ថិភាពនាវេលាថ្ងៃត្រង់ ថ្ងៃ ចន្ទទី២២ ខែមេសាឆ្នាំ២០២៤ បន្ទាប់ពីអញ្ជើញ ចូលរួមពិធី បើកសន្និបាត លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជា ណាច ក្រថៃ ។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមេសា បាន ដឹកនាំ គណៈប្រតិភូ អញ្ជើញទៅចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់ គណៈ កម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ ក្រោមប្រធានបទ «ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» តបតាមការអញ្ជើញរបស់លោក ជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Amida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់ អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)។

វត្តមាននៅក្នុងពិធីនេះ សម្តេចធិបតី បានអញ្ជើញថ្លែង សុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នេះផងដែរ ។សន្និបាតប្រចាំឆ្នាំលើកនេះ មាន ការពិភាក្សាអំពីសក្តានុពល នៃបច្ចេកវិទ្យាឌីជីថល នឹងវិធី សាស្ត្រ ពង្រឹង កិច្ចសហ ប្រតិបត្តិ ការតំបន់ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាសកល ដែលកំពុងកើតមាន និងការពន្លឿន ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។

សូមជម្រាបផងដែរ បន្ទាប់ពីបានអញ្ជើញថ្លែងសុន្ទរកថា សម្ដេច ធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជា មួយ លោក ជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខា ធិការ រងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិ នៃគណៈ កម្មការ ESCAP ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ផងដែរ ៕


អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner