ប្រមុខសហព័ន្ធកីឡាការ៉ាតេកម្ពុជាផ្តាំផ្ញើកីឡាករទៅចូលរួមប្រកួត ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១នៅថៃ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ប្រតិភូគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល និងកីឡាករ កីឡា ការិនីកីឡាការ៉ាតេ សរុបចំនួន៣៩រូប ត្រូវបានអនុញ្ញាត ឱ្យចូលជួប សម្ដែងការគួរសម និងទទួលអនុសាសន៍ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិកា សហព័ន្ធកីឡាការ៉ាតេកម្ពុជានៅសាល ប្រជុំ តុមូល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុននឹងទៅ ចូលរួមការប្រកួត កីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងជំនួបកាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឯកឧត្តម វ៉ាត់ ចំរើន បានណែនាំឱ្យអត្តពលិកកីឡាការ៉ាតេដែលទៅចូលរួមក្នុងការប្រកួត ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនាំយកនូវ លទ្ធផល ល្អជូនជាតិត្រឡប់មកវិញ ដើម្បីជាការតបស្នងសង គុណ ដល់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានសហព័ន្ធកីឡា ការ៉ាតេ កម្ពុជា ដែលលោកតែងតែ ខិតខំ ប្រឹងប្រែងជួយដល់សហព័ន្ធ និងផ្តល់នូវទំនុកចិត្តក្នុងការដឹកនាំ ប្រកបដោយ ភាពកក់ក្តៅចំពោះ កីឡាករ កីឡាការិនីនិងគ្រូបង្វឹក គ្រប់ៗគ្នា។ឯកឧត្តមបន្តថា ការឈ្នះ គឺឈ្នះដោយកិត្តិយស ហើយបើចាញ់ក៏ក្នុងន័យមួយថា យើង បានបញ្ចេញអស់ សមត្ថភាព។ចំពោះកីឡាករ កីឡាការិនីត្រូវប្រកាន់ភ្ជាប់នូវក្រម សីលធម៌,សេចក្តីថ្លៃថ្នូរនិងមាន វិន័យ។

ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តថា ការចេញ ទៅ ប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ សម្រាប់កីឡា ការ៉ាតេអាច និយាយ បានថា ជាសំណាង ពីព្រោះសហ ព័ន្ធ មួយចំនួន មិនមានឱកាសចេញទៅក្រៅនោះទេ។ឯកឧត្តមបានផ្តល់ អនុសាសន៍ បន្ថែម ដល់គ្រូបង្វឹកសូមយកចិត្តទុកដាក់ រៀបចំ ពេលវេលាហ្វឹកហាត់ឱ្យបានច្បាស់លាស់ ពេលទៅដល់កន្លែង ប្រកួតត្រូវរៀបចំ ផែន ការ យុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យកីឡាករ កីឡាការិនី មានកម្លាំងចិត្ត កម្លាំងកាយមាំមួនទាំងអស់គ្នា។

សូមជម្រាបថា អត្តពលិកដែលទៅចូលរួមការប្រកួតកីឡា ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេសថៃ មានចំនួន៣៩រូប ។ក្នុងនោះមាន គ្រូបង្វឹក ចៅក្រមអាជ្ញា កណ្តាល និងកីឡាករ កីឡាការិនីចំនួន២៥រូប ដោយចេញ ដំណើរនៅថ្ងៃចន្ទ ទី២២ និងការប្រកួតផ្លូវការចាប់ពីថ្ងៃទី២៥ ដល់២៦ និងថ្ងៃទី២៧ ខែមេសានិវត្តន៍មកកម្ពុជាវិញ៕
ដោយ៖ជាវ ចន្ធូរ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner