Google បង្ខំចិត្តបណ្តេញបុគ្គលិក Cloud Computing

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានបណ្តេញបុគ្គលិក ចំនួន២៨នាក់ ទាំងបង្ខំចិត្ត បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងការផ្តល់សេវាកម្ម Cloud ដល់ក្រសួងការពារជាតិអ៊ីស្រាអែល។

ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាពបាតុកម្ម នៅការិយាល័យសំខាន់ៗរបស់ Google ក្នុងសហរដ្ឋអាមេរិក រួមមានទាំងទីក្រុង New York និងទីក្រុង Seattle ដែលនាំឲ្យមានការចាប់ខ្លួនបុគ្គលិក នៅរដ្ឋ California ទៀតផង។ ដើម្បីធានាសុវត្ថិភាពការិយាល័យ បុគ្គលិក Google Cloud ទាំងនេះ ត្រូវបានបញ្ឈប់ ក៏ប៉ុន្តែបន្តស៊ើបអង្កេត និងចាត់វិធានការតាមការចាំបាច់ បន្ថែម។

បើតាមអ្នកនាំពាក្យ Google បានឲ្យដឹងថា អ៊ីស្រាអែលទទួលបានសេវាកម្ម cloud computing ជាច្រើន ពីក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែ មិនពាក់ព័ន្ធនឹងអាវុធ ឬសេវាស៊ើបការណ៍សម្ងាត់ខាងផ្នែកយោធានោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner