កាត់ទោសមេក្រុមហ៊ុនប្រេងអារ៉ាប់ រឿងមូលនិធិបោកប្រាស់

តុលាការឧក្រិដ្ឋកម្មសហព័ន្ធរបស់ប្រទេសស្វីសបានបើកសវនាការកាត់ទោសនាយកប្រតិបត្តិ ឬ CEO ព្រមទាំង នាយកម្នាក់ទៀត នៃក្រុមហ៊ុនប្រេងអារ៉ាប់ប៊ី សាអ៊ូឌីត ឈ្មោះថា PetroSaudi ជុំវិញសំណុំរឿងមូលនិធិបោកប្រាស់ ដែលមានការកេងបន្លំប្រាក់ ១.៨ពាន់លានដុល្លារអាមេរិក។

លោកនាយកប្រតិបត្តិ Tarek Obaid គឺជាជនជាតិស្វីស កាត់អារ៉ាប៊ី សាអូឌីត រីឯ លោកនាយក Patrick Mahony គឺជាជនជាតិស្វីសកាត់អង់គ្លេស។ អ្នកទាំងពីរត្រូវបានគេចោទប្រកាន់ ទាក់ទិននឹងការកេងបន្លំដ៏ធំមួយ ដែលរៀបចំឡើងដោយទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលបានធ្លាក់ពីតំណែង និងត្រូវបានកាត់ទោស ជាប់ពន្ធនាគារ ជុំវិញសំណុំរឿងនេះ ដូចគ្នា។

អំឡុងសវនាការ នៅក្នុងទីក្រុង Bellinzona ភាគខាងត្បូង ប្រទេសស្វីស កាលពីសប្តាហ៍មុន លោកស្រី រដ្ឋអាជ្ញា Alice Chambrier ចង់ឲ្យមានការផ្តន្ទាទោសជាប់ពន្ធនាគារធ្ងន់ធ្ងរ លើរូបលោកទាំងពីរ។ លោស្រី Chambrier បានចោទថា ពួកលោកបានលួចបន្លំប្រាក់ទាំងនោះ ទៅទិញត្បូងមានតម្លៃ យន្តហោះឯកជន ព្រមទាំង ទ្រព្យសម្បត្តិជាច្រើនទៀត នៅអង់គ្លេស និងស្វីស ចន្លោះពីឆ្នាំ២០០៩ ដល់ ២០១៩។

សំណុំរឿងនេះគ្រោងនឹងបន្តរហូតដល់ចុងខែមេសានេះ ក៏ប៉ុន្តែ សាលក្រមអាចប្រើពេលរាប់ខែទៀត ដើម្បីអាចប្រកាសចេញបាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner