ប៉ូឡូញប្រកាសត្រៀមរួចរាល់ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីខ្លួន

វ៉ាសូវី៖ មេដឹកនាំប៉ូឡូញនិយាយថា ប្រទេសរបស់ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះស្តុកអាវុធនុយក្លេអ៊ែរ ប្រសិនបើអង្គការណាតូសម្រេចចិត្តដាក់ពង្រាយអាវុធ ខណៈដែលរុស្ស៊ីដាក់ពង្រាយអាវុធប្រល័យលោកនេះនៅក្នុងប្រទេសបេឡារុស និងកាលីនក្រាដ។

ប្រធានាធិបតីប៉ូឡូញ លោក អាន់ឌ្រិច ឌូដា បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចុះផ្សាយដោយកាសែត Fakt daily ថា ប្រសិនបើសម្ព័ន្ធមិត្តរបស់យើង សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់យើង ជាផ្នែកមួយនៃការចែករំលែកអាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងភាគខាងកើតរបស់អង្គការណាតូ នោះយើងត្រៀមខ្លួនរួចរាល់ហើយ។

ក្នុងឆ្នាំ២០២៣ ប្រទេសប៉ូឡូញបានបង្កើនការចំណាយលើវិស័យយោធាយ៉ាងច្រើនសម្បើម រហូតដល់ ៧៥ភាគរយ ដល់ ៣១.៦ពាន់លានដុល្លារ។
ក្រុមអ្នកស្រាវជ្រាវនៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ការចំណាយលើវិស័យយោធាសកល បានកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ គិតត្រឹមក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ទំហំ ២.៤ទ្រីលានដុល្លារ កើនឡើងចំនួន ៦.៨ភាគរយ ដោយសារសង្រ្គាម និងការកើនឡើងភាពតានតឹងទូទាំងពិភពលោក។

ការចំណាយលើវិស័យយោធាបានកើនឡើងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា (SIPRI)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner