AI ជួយឧស្សាហកម្មតុក្កតាសិចរីកលូតលាស់ខ្លាំង

ប៉េកាំង៖ ឧស្សាហកម្មផលិតឧបករណ៍សិច និងតុក្កតាបម្រើផ្លូវភេទកំពុងរីកលូតលាស់ ដែលជំរុញដោយបញ្ញាសិប្បនិមិ្មត AI។ តួយ៉ាង ប្រទេសចិនបានផលិតប្រហែល ៧០ភាគរយនៃឧបករណ៍សិចនៅលើពិភពលោក។

អ្នកផលិតតុក្កតាសម្រាប់មនុស្សពេញវ័យនៅចិន និងអន្តរជាតិបានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ Shanghai API Expo 2024 កាលពីសប្តាហ៍មុន ដើម្បីបង្ហាញទំនិញ និងផលិតផលពាក់ព័ន្ធផ្លូវភេទប្លែកៗរបស់ពួកគេ រួមទាំងតុក្កតាបម្រើផ្លូវភេទ។

ទីផ្សារតុក្កតាបម្រើផ្លូវភេទរបស់ប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ ភាគច្រើនបើកចំហរចំពោះរឿងផ្លូវភេទ។

តំណាងក្រុមហ៊ុនផលិតឧបករណ៍សិចសម្រាប់យុវវ័យ BeU បានឱ្យដឹងថា ប៉ុន្មានឆ្នាំមុន ការបញ្ជាទិញឧបករណ៍ និងសម្ភារៈសិច រួមទាំងតុក្កតាសិចតាមអ៊ិនធឺណិតមានកម្រិតទាបបំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ មនុស្សគ្រប់គ្នាបានបង្ហាញការគាំទ្រ និងទិញយកទៅប្រើប្រាស់ ជាពិសេសផលិតផលម៉ាក BeU។

យោងតាមលោក Hannes Hultman ដែលជាអ្នកគ្រប់គ្រងផ្នែកលក់នៅអឺរ៉ុបរបស់ក្រុមហ៊ុនចិន Svakom បានឱ្យដឹងថា ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI កាន់តែមានប្រជាប្រិយភាពសម្រាប់ឧបករណ៍សិចក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អាកប្បកិរិយាចំពោះការរួមភេទបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេមើលឃើញថា ជាទីផ្សាររីកចម្រើនដ៏សំខាន់សម្រាប់ឧបករណ៍បម្រើផ្លូវភេទ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner