ថៃនឹងសង់ផ្លូវដែកល្បឿនលឿន ដំណាក់កាលទី២ តម្លៃជាង៩ពាន់លានដុល្លារ

ស្ថាប័នផ្លូវដែករដ្ឋរបស់ថៃ ហៅកាត់ SRT គ្រោងនឹងចាប់ផ្តើមដេញថ្លៃ សាងសង់ផ្លូវដែកដំណាក់កាលទីពីរនៃគម្រោងផ្លូវដែកល្បឿនលឿនថៃ-ចិន ដែលមានតម្លៃសរុបជាង៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមកាសែត The Nation ចុះផ្សាយ កាលពីថ្ងៃអង្គារ។

លោក Nirut Maneepan ប្រធាន SRT បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សាភិបាលរបស់ SRT ទើបបានអនុម័តការដេញថ្លៃនេះ ហើយរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ហៅកាត់ EIA នឹងត្រូវដាក់ជូនក្រុមប្រឹក្សាបរិស្ថានជាតិ ដើម្បីអនុម័តដោយគណៈរដ្ឋមន្ត្រី ក្នុងពេលឆាប់ៗនេះ។

The Nation បានឲ្យដឹងទៀតថា គម្រោងដំណាក់កាលទីពីរនៃផ្លូវដែកល្បឿនលឿននេះ មានប្រវែង ជាង ៣៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវដែកល្បឿនលឿន ដំណាក់កាលទីមួយ នៅក្នុងខេត្ត Nakhon Ratchasima ទៅកាន់ខេត្ត Nong Khai ដោយខេត្តទាំងពីរ ស្ថិតក្នុងតំបន់ភាគឦសាន ដូចគ្នា។ បើតាមបាងកកប៉ុស្តិ៍ គម្រោងនេះគឺជាលទ្ធផលនៃភាពជាដៃគូ រវាងរដ្ឋាភិបាលថៃ និងប្រទេសចិន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner