ឯកឧត្តម ឌិត ទីណា ៖ ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម មានប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបរិច្ចាកឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣ នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការចូលរួមរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើន នូវអត្ថប្រយោជន៍ក្នុងការចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនបន្តចូលរួមបរិច្ចាកឈាមជាប្រចាំ បន្តឱ្យក្លាយជាទម្លាប់ ព្រោះថា ការចូលរួមបរិច្ចាកឈាមដោយការស្ម័គ្រចិត្តនិងដោយពេញចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីចែករំលែកដល់សង្គមជាតិ ដែលវានឹងជួយដល់មនុស្សនៅជុំវិញខ្លួនយើងបាន នៅពេលពួកគេមានតម្រូវការគ្រប់ពេលវេលា។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ ស.ស.យ.ក វិស័យកសិកម្ម បន្តលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបរិច្ចាកឈាម និងពិនិត្យលទ្ធភាពក្នុងការលើកទឹកចិត្ត ចំពោះសេចក្តីល្អនៃការចូលរួមរបស់យុវជនជាមួយសង្គមជាតិ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner