បណ្តុំអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សកម្លាំងជាតិ ដែលបង្កភាពវឹកវរដោយចេតនា

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល បានធ្វើការថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើលដល់គឃ្លើនរបស់គណបក្សកម្លាំងជាតិ ដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញសុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។

ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ គឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយ ក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ក និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសថ្កោលទោសរបស់បណ្តុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៕

ads banner