ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នឹងផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ប្រទេសទាំងពីរ

សៀមរាប៖ ពីទឹកដីខេត្តសៀមរាបនៅថ្ងៃពុធនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន បង្ហាញនូវក្តី សង្ឃឹម យ៉ាង មុតមាំថា តាមរយៈ ការរៀបចំព្រឹត្តិការណ៍នានា រួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេស ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែង ក្បាច់គុនសៅលីញ និងគុន ល្បុក្កតោ» នាពេលនេះ នឹងអាច ផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុ ពលទេសចរណ៍របស់ប្រទេស ទាំងពីរ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ»នាព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទ បាយ័ន ខេត្តសៀមរាប ឯកឧត្តម សុខ សូកេន បានរំលេចថា ព្រឹតិ្តការណ៍នេះ មិនត្រឹមតែចូលរួមដល់ការ ពង្រឹងចំណង មិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ គ្នាទៅវិញទៅមក រវាង កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្ត ទុកដាក់ ជាអាទិភាពចំពោះទីផ្សារចិន សម្រាប់វិស័យ ទេសចរណ៍ កម្ពុជាផងដែរ។ជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវការយកចិត្ត ទុកដាក់ ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេស ទាំងពីរ ពិសេស កិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ កម្ពុជា និងរដ្ឋបាល ខេត្តហឺណាន ក្នុងការពង្រឹងនិងពង្រីក ចំណងមិត្តភាពកម្ពុជា-ចិន ស្រប តាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនា រួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររវាងកម្ពុជា-ចិនដែលផ្ដោតលើវិស័យ អាទិភាពចំនួនប្រាំមួយ ក្នុងនោះរួម បញ្ចូលទាំងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន។ ជាងនេះទៀត ព្រឹត្តិការណ៍នេះជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូល រួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី” ផងដែរ។

ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួម ក្នុងរាល់ព្រឹត្តិការណ៍និងសកម្មភាពដែលរៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែច្រើន, ក្រសួងទេសចរណ៍សហការ ជាមួយក្រសួង-ស្ថាប័នពាក់ ព័ន្ធ បាននិងកំពុងរៀបចំឱ្យ មានព្រឹត្តិការណ៍ទេសចរណ៍, កីឡា, វប្បធម៌, កម្មវិធីពិព័រណ៍, កម្មវិធី MICE, និងកម្មវិធីជាច្រើនទៀត ស្របជាមួយការ ដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានបន្តចាត់ ទុកវិស័យ ទេសចរណ៍ ជាវិស័យ អាទិភាព មួយ ដែលចូលរួម ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញ ដោយ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១, ក្រសួង ទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ “ដើម្បីរួម ចំណែកដល់ការ លើកកម្ពស់កិត្យា នុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈាន មុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្ត ភាព និងភាពកក់ក្តៅ”។

ដើម្បីសម្រេចចក្ខុវិស័យខាងលើ, ក្រសួងទេសចរណ៍បានដាក់ ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥ អភិវឌ្ឍ៣» ឬ ហៅកាត់ថា “BUILD + 3Ds” ដែលកំពុងដើរតួនាទីយ៉ាង សំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម បានបន្ថែមទៀតថា អនាគតនៃវិស័យទេស ចរណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើន នៃ រំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀម លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និង វិនិយោ គិនចិន តាមរយៈ ការសម្រួលបរិយាកាសទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា។ កំណើនទេសចរចិន គឺជា កាលានុវត្តន៍ ដ៏សំខាន់ ដែលមិន ត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ ទុកចិនជាដៃគុយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់ បំផុតសម្រាប់ មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសជាតិរបស់ខ្លួន។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងមក, កម្ពុជាបានទទួល ទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៥៤ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០២៤, កម្ពុជាបានទទួលទេសចរអន្តរជាតិ ៩៨៨,៥៧ ពាន់នាក់ កើនឡើង ១៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១០៩.៩៩០នាក់ កើនឡើង ៣៨,៥% ៕


អត្ថបទ៖ជាវ ចន្ធូ រូបភាព សែម បូរិន និងជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner