ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី និងសន្តិសុខជាតិ

បាត់ដំបង៖ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃ ពុធទី២៤ ខែមេសា ឆ្នាំ២០២៤ បានធ្វើការផ្សព្វផ្សាយផែន ការ យុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នា សាល ប្រជុំ សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែល អញ្ជើញជាអធិបតីក្មុងពិធីនេះបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ជាឆ្អឹងខ្នងនិង ដើរតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ ទាំងលើវិស័យ នយោបាយ រដ្ឋបាល និង ដឹកនាំ គ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សង្គមក្នុងព្រះរាជាណា ចក្រ កម្ពុជា។លោកបន្តថា ដោយ សារកត្តាទាំងនេះដែលក្រសួងមហាផ្ទៃ ចាំបាច់ត្រូវតែ ឈានមុខ ក្នុងការដឹកនាំរៀបចំ និងអនុវត្តគោលនយោ
បាយអាទិភាពនិងវិធានការគន្លឹះនានាពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនឲ្យឆ្លើយតបស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តម សុខ ផល រំលេចបន្ថែមថា ផែនការយុទ្ធសាស្ត្រស្តីពី ការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម ជាផែនទីបង្ហាញ ផ្លូវច្បាស់លាស់មួយសម្រាប់ការអនុវត្តពីឆ្នាំ២០២៤ដល់ឆ្នាំ ២០២៨ សំដៅ ចូលរួម ចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបាននូវ គោលដៅចម្បងនិងឆ្លើយតប គោល បំណងនិងចក្ខុវិស័យដែល បានកំណត់។

ទាក់ទងនឹងផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមឆ្នាំ២០២៤- ២០២៨ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ពីការ ប្ដេជ្ញាចូលរួមអនុវត្ត ឱ្យទទួល បានជោគជ័យ។លោកថា ផ្លែផ្កាជោគជ័យនៃការ អនុវត្ត ផែនការយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរស់ នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់ តែប្រសើរ មានលទ្ធភាពកាន់តែងាយស្រួលនូវក្នុងការទទួល បានសេវាសាធារណៈ ទាំងសេវារដ្ឋបាល និង សេវាសន្តិសុខ ប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើបនិង ប្រកបដោយប្រសិទ្ធភាព ថែមទាំងធានាបាននូវការអភិវឌ្ឍ ខេត្តលើគ្រប់វិស័យ ប្រកបដោយបរិយាបន្ន ។

ឯកឧត្តម សុខ លូ ក៏បានបង្ហាញមោទនភាពសម្រាប់ ខេត្តបាត់ដំបងផងដែរ ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលខេត្តនៅ ក្នុង ឆ្នាំ២០២៣ កន្លងមកក្នុងចំណោម ១០៣ឃុំ-សង្កាត់ ទូទាំងខេត្ត គឺ ឃុំ-សង្កាត់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ សរុប ចំនួន៦៨ ឃុំ-សង្កាត់, ចំណាត់ថ្នាក់លេខ២ មានចំនួន ៣៤ឃុំ-សង្កាត់និងចំណាត់ថ្នាក់លេខ៣ មានចំនួនមួយឃុំ និងមិនមានចំណាត់ថ្នាក់ (គ្មាន) ៕

      ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
ads banner