សមាជិកសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មកាធិការអចិន្រ្តៃ (AFPPD )ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម

(ជប៉ុន)៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានចូលរូមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃ ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម ក្រោមមូលបទ ICPD30: គ្មាននណារម្នាក់ដែលត្រូវទុកចោលនៅពេលវ័យចំណាស់នោះឡើយ ដែល ត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2024។ កិច្ចប្រជុំនេះរៀបចំឡើងដោយវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) សមាគមអភិវឌ្ឍន៍ប្រជាជនអាស៊ី (APDA) និងសហព័ន្ធសមាជិកសភាជប៉ុនសម្រាប់ប្រជាជន (JPFP) ដោយមានការគាំទ្រពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) តាមរយៈមូលនិធិ Japan Trust Funds (JTF)។

កិច្ចប្រជុំនេះមានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានាក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។

កិច្ចប្រជុំផ្តោផ្តោតលើគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈ វិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សជាស្នូល។

លើសពីនេះ កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការជួយដល់មនុស្សគ្រប់ជំនាន់ពេញមួយជីវិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាមូលដ្ឋាន ដែលជួបប្រទះដោយសារការកើនឡើងនៃមនុស្សចាស់យ៉ាងឆាប់រហ័ស និងការថយចុះនៃការមានកូន ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner