រដ្ឋមន្ត្រីទេសចរណ៍រំពឹងខ្ពស់ពីព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ»
សៀមរាប៖ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្ត សៀម រាប សហការជាមួយខេត្តហឺណានរបស់ប្រទេសចិន បានប្រារព្វ រួមគ្នា ជាលើកទី១ ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» ។
ព្រឹត្តិការណ៍ដែលធ្វើឡើងរយៈពេលពេញមួយព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០២៤នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃខេត្ត សៀមរាប នេះ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯក ឧត្តម សុខ សូកេន បានរំពឹងទុកថា ព្រឹត្តិការណ៍នេះ នឹងជួយ ផ្សព្វ ផ្សាយ ឱ្យ កាន់តែ ទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តា នុពលទេសចរណ៍របស់ប្រទេសទាំងពីរកម្ពុជា-ចិន។ឯកឧត្តមបន្តថាព្រឹត្តិការណ៍ ដែល ប្រារព្ធ ឡើងនេះ នឹងមិនត្រឹម តែ ចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនង លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការ យកចិត្តទុកដាក់ជាអាទិភាពចំពោះ ទីផ្សារ ចិនសម្រាប់វិស័យ ទេសចរណ៍កម្ពុជាផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ សូកេន បានស្នើដល់ឯក ឧត្តម ស៊ុន សូវកាង (H.E Sun Shougang) សមាជិក គណៈ កម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន ខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្ត ហឺណាននៃ សាធារណរដ្ឋប្រជាមានិត ចិនបន្តជំរុញកិច្ចសហការនេះ ឱ្យកាន់ តែស៊ីជម្រៅបន្ថែមទៀត ពិសេសជំរុញការផ្សព្វផ្សាយ អំពី គោលដៅ ទេសចរណ៍កម្ពុជាទៅដល់ ប្រជាជនខេត្តហឺណាន ក៏ដូចជាជំរុញឱ្យមានជើងហោះហើរត្រង់ពី ទីក្រុងនានានៃខេត្តហឺណានមកកម្ពុជា ជាពិសេសមកកាន់ ខេត្ដ សៀមរាប។បន្ថែមពីនេះទៀតក៏បានស្នើឱ្យបន្តគាំទ្រ និងជំរុញការចូលរួម សកម្មភាពនៃយុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ ប្តូរប្រជា ជន និង ប្រជាជនកម្ពុជា-ចិន ២០២៤» បន្តបន្ទាប់ទៀត។
អភិបាលរងខេត្តហឺណានឯកឧត្តម ស៊ុន សូវកាង បានលើក ឡើងថា តាមរយៈព្រឹត្តិការណ៍នេះភ្ញៀវទេសចរកាន់តែច្រើន ឡើង មក ពីគ្រប់ទិសទីនឹងចាប់អារម្មណ៍នូវបទពិសោធនៃ វប្បធម៌អង្គរ និងកោតសរសើរពីសៅលីញកុងហ្វូ ដែលជា វប្បធម៌ដ៏ត្រចះត្រចង់នៃ អរិយធម៌បូព៌ា តាមផ្លូវទេសចរណ៍ អន្តរជាតិហឺណាន ចិន -សៀមរាប កម្ពុជា ខណៈដែល អង្គរ វត្តរបស់កម្ពុជា ជាគុជចែងចាំង មិន ត្រឹមតែជានិមិត្តរូប របស់ កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាតំបន់បេតិកភណ្ឌវប្បធម៌ដែល ទទួលស្គាល់ជាសាកលផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមេសា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ស៊ុន សូវកាង បានចុះ ហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយ ផ្តោត លើការជំរុញអនុវត្តគម្រោង “ការពង្រឹងកិច្ចសហប្រតិ បត្តិការ រវាង កម្ពុជា-ហឺណាន – អាស៊ាន “គម្រោងវិថីសូត្រ ផ្លូវអាកាស”” និងបានឯកភាពបង្កើតក្រុមការងារ ដើម្បីអនុវត្ត ខ្លឹមសារកំណត់ ហេតុនៃកិច្ច ប្រជុំខាងលើនេះ ឱ្យទទួលបាន ប្រសិទ្ធ ភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ៕
រូបភាពនិងអត្ថបទ៖ ស៊ាន សុផាត