ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកវិស័យរៀបចំដែនដី នគ រូប នី យកម្ម និងសំណង់ ជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាល ឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ព្រៃវែង៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំ ណែក ដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី ត្រូវតែមានការឯកភាពចូលរួម សហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ទើបការងារដំណើរការដោយរលូននិង មានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រៃវែងឱ្យគិតគូរ អំពីការរៀបចំប្លង់គោល ការរៀបចំក្រុងស្របតាមសក្តានុពលរបស់ ខេត្តដើម្បី ផ្ដល់សុខុមាលភាព ក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។

ជាមួយនេះឯកឧត្តមសាយ សំអាល់ បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដែលដំណើរការតាមប្រព័ន្ធ ឌីជីថល ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួល សេវា កម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រៃវែង ដើម្បីជំរុញការងារចុះ បញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១៥ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុង គម្រោងLASED III, កុំព្យូទ័រDesktop ២០គ្រឿង, កុំព្យូទ័រLaptop ២គ្រឿង, ម៉ាស៊ីនព្រីនធ័រ A4ចំនួន ៦ គ្រឿង, ម៉ាស៊ីនព្រីនធ័រ A3ចំនួន ៥ គ្រឿង, ម៉ាស៊ីនស្គែន ១១ គ្រឿង, External HDD ៦គ្រឿង និងម៉ាស៊ីនស្គេនQR Code ២គ្រឿងផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner