ថៃរកចំណូលជិត ៤ពាន់លានដុល្លារពីរដូវសង្ក្រាន្ត

កាលពីថ្ងៃពុធ កាសែត The Nation របស់ថៃ បានចេញផ្សាយ ដោយដកស្រង់សម្តី របស់រដ្ឋមន្ត្រីទេសចរណ៍ថា ក្នុងរដូវកាលសង្ក្រាន្តឆ្នាំនេះ ថៃរកចំណូលបានជិត៤ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោកស្រី Sudawan Wangsupakitkosol បាននិយាយថា ចំណូលនេះ គិតចាប់ពីថ្ងៃទី១ ដល់ ២១ ខែមេសា ដែលភាគច្រើនបានពីការចំណាយរបស់ភ្ញៀវទេសចរបរទេស សរុបជិត២លាននាក់ ដែលបានទៅលេងបុណ្យសង្ក្រាន្ត នៅថៃ ក្នុងនោះ ចិន ម៉ាឡេស៊ី ឥណ្ឌា និងរុស្ស៊ី មានច្រើនជាងគេ។ ក្រៅពីនេះ ទទួលបានចំណូល ពីការចំណាយរបស់អ្នកទេសចរ ក្នុងស្រុក ដែលមានចំនួនសរុប ជិត១៤លាននាក់។

ផ្អែកតាម The Nation ដដែល ប្រាក់ចំណូលទាំងនេះ ត្រូវបានបែងចែក ចេញជាតម្លៃស្នាក់នៅ, អាហារ, ភេសជ្ជៈ, វត្ថុអនុស្សាវរីយ៍, ការដឹកជញ្ជូន, សេវាកម្មកម្សាន្ត ក៏ដូចជា សេវាកម្មទេសចរណ៍ ព្រមទាំង និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាដើម៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner