ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សកម្លាំងជាតិដែលបង្កភាពវឹកវរដល់សង្គមជាតិ

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សកម្លាំងជាតិ ដែលបង្កភាពវឹកវរដោយចេតនា និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើដ៏គឃ្លើនរបស់គណបក្សនយោបាយមួយនេះ ដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញសុខសន្តិភាព និងការអភិឌ្ឍរបស់សង្គមជាតិខ្មែរបច្ចុប្បន្ន។ ការរៀបចំយុទ្ធសាស្រ្តបំបែកបំបាក់កម្លាំងសាមគ្គីភាព ខណៈដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាសមាគមយុវជនខ្មែរមហានគរ បានប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមេសានេះថា ជាការពិតណាស់ ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់ ជនណាដែលបង្ករឿងផ្ទុយនឹងច្បាប់ គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ?

ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេស ដោយការសាបព្រួសមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាប់ពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ? កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។

លោកបន្កថា ការសម្តែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់តុលាការ ដែលកំពុងអនុវត្តតួនាទីក្នុងការរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ គឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាមជាថ្នាក់ដឹកនាំនៃសមាគមយុវជនខ្មែរមហានគរ សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏គឃ្លើនរបស់គណបក្សនយោបាយ ដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេស ចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍរបស់សង្គមជាតិខ្មែរបច្ចុប្បន្ន។ ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ក និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។

លោក ហេង សំណាង បានបន្តទៀតថា ក្នុងនាមសមាគមយុវជនខ្មែរមហានគរ សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិការជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ សូមកុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្កភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ សង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូប កុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀតទេ។ ខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយ និងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឱ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕
ដោយ៖ពលជ័យ

ads banner