កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ មេសា ២០២៤

ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដែលបានពិភាក្សាពីអាទិភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៧ និងមធ្យោបាយដើម្បីរៀបចំការគាំទ្ររបស់សហភាពអឺរ៉ុបបន្ស៊ីនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្មនិងធនធានធម្មជាតិ អប់រំនិងការអភិវឌ្ឍជំនាញ ខ្សែច្រវាក់ឧស្សាហកម្ម ច្រកទ្វារសកល (ការតភ្ជាប់ប្រកបដោយការទុកចិត្ត និងចីរភាពសម្រាប់ប្រជាជន និងភពផែនដី) និងការវិនិយោគ បរិស្ថាននិងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអាស៊ាន សង្គមស៊ីវិល យុវជន និងយេនឌ័រ។

#ams1minute

ads banner