សម្តេចនាយករដ្ឋមន្រ្តី ណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះ ការ ប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ប្រជា ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កា គ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ ក្នុងរដូវប្រាំង ។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងសេចក្តីប្រកាសព័ត៌មានត្រង់បញ្ហាផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពាក់ព័ន្ធនឹងការឡើងកម្ដៅ ដោយការ ប្រែប្រួលអាកាសធាតុ ។សម្តេចធិបតី បានណែនាំ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំបន្តដល់ប្រជាពលរដ្ឋ ឱ្យ បង្កើនការ ប្រុង ប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កា គ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំង នេះ។

ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងារ ចុះ មូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ ដូចជាទឹកសម្រាប់ស្រោចស្រព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងរ៉ែ និង ថាមពល ឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀម លក្ខណៈ ក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់ វារី អគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្តត់ផ្គង់ទឹក ស្អាត ជូនប្រជាពលរដ្ឋ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner