សម្តេច ស ខេង អំពាវនាវដល់គ្រប់ទីអារាមបន្តអភិរក្ស អភិវឌ្ឍធនធានព្រះសង្ឃ និងធម៌វិន័យ
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវឳ្យបន្តចូលរួមថែរក្សានូវមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ ។ខិតខំបណ្តុះបណ្តាលធនធានមនុ
ស្ស ក្នុងវិស័យសាសនាព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញនិងគុណធម៌ ដោយត្រូវប្រកាន់នូវធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនទៅតាមពុទ្ធបញ្ញត្តិ ។សម្តេចក្រហោមបានអំពាវនាវបែបនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្តេចក្រឡាហោម ស ខេង បានថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទដែលចូលរួមឳ្យបន្តខិតខំចូលរួមអភិរក្សនិងអភិវឌ្ឍវិស័យសាសនាដោយគោរពសេរីភាព ខាងជំនឿនិងប្រណិប័តន៍សាសនាដើម្បីចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជា”សាសនារបស់រដ្ឋ”។ត្រូវបន្តប្រឆាំងពីការធ្វើអាជីវកម្មលើសាសនាការរើស អើង និងការបែងចែក ក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា ។ប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ឳ្យទៅជាកម្លាំងសាមគ្គីជាតិតែមួយ សំដៅចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងសុខដុមនីយកម្មបន្ថែមទៀត។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ត្រូវខិតខំ និងសូមបន្តចូលរួមថែរក្សានូវមរតកប្រពៃណី និង ទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ ខិតខំបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញនិងគុណធម៌ ដោយត្រូវប្រកាន់នូវធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនទៅតាមពុទ្ធបញ្ញត្តិ។
ទាក់ទងនឹងសមិទ្ធផលនៅវត្តចន្ទតាគ្រាមសម្ដេចក្រឡាហោមរំពឹងថា សំណង់អគារព្រះវិហារដ៏ធំស្កឹមស្កៃនិងសមិទ្ធផលនានាដែលបានសាងសង់និងសម្ពោធឆ្លង នៅក្នុងបរិវេណវត្តចន្ទតាគ្រាមនេះ នឹងបំពេញសេចក្តីត្រូវការរបស់ព្រះគ្រូ ចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តក៏ដូចជាពុទ្ធបរិស័ទ។សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូចៅអ
ធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមកសាងព្រះវិហារដ៏ធំស្កឹមស្កៃប្រកបដោយក្បូរក្បាច់រចនាល្អប្រណីត ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវត្តនេះ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប