ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រកាសគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោ

ភ្នំពេញ៖ដូចជាប្រជាពលរដ្ឋខ្មែនៅក្នុងប្រទេសដែរ ពលរដ្ឋខ្មែរ ជាច្រើនដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស បាន ចេញមក ប្រកាស ចេញសារគាំទ្រចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត លើក ទី១នៅកម្ពុជា ដែល ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយ បច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នក បន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីក ដំបូងបំផុតរបស់កម្ពុជា។នៅប្រទេសកូរ៉េខាងត្បូងប្រជា ពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីនោះបានបញ្ជាក់នូវការគាំទ្រចំពោះគម្រោងដ៏មានតម្លៃសម្រាប់ជាតិ។

តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅ ប្រទេសកូរ៉េ ថា៖«ក្នុងនាម ជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវ គម្រោង ព្រែកជីកហ្វូណន តេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិ សាស្រ្ត របស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។

លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះនឹង ផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ជា ពិសេសនោះ សេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានា ពេល អនាគត។

ចំណែក លោក ហួត ជា ចាន់ធឿន ដែលជានិស្សិតកំពុងសិក្សា នៅប្រទេសកូរ៉េខាងត្បូងថា៖«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនូវ គម្រោងព្រែកជីកហ្វូណន តេជោ ដែលជាគម្រោងព្រែកជីក ផ្លូវទឹក ដ៏ធំមួយជាប្រវត្តិសាស្រ្តរបស់កម្ពុជាជា»។

លោកបន្ថែមថា ព្រែកជីកដ៏ធំរបស់ប្រទេសកម្ពុជានេះគឺមាន សារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជា បម្រើដល់ការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេល អនាគតផងដែរ។

ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា ១. ជាផ្លូវត ភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ ប្រទេស ដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមាន ការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ, ២. ជាប្រព័ន្ធស្រោចស្រព នៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង៣. ជាប្រព័ន្ធជួយ ដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី ។

គម្រោងព្រែកជីកហ្វូណន តេជោ មានតម្លៃខាងសេដ្ឋកិច្ច កសិកម្ម និងបម្រើឱ្យការអភិវឌ្ឍជាតិ។ព្រែកជីកនេះឆ្លងកាត់ ខេត្តចំនួន បួន រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្ត កែប។ព្រែកជីកជាផ្លូវនាវាចរណ៍ តភ្ជាប់ប្រព័ន្ធ ទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ទីតាំង ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែក តាហ៊ីង និងបន្តរហូតដល់ សមុទ្រ ខេត្តកែប។ព្រែកមាន ទទឹងខាងលើ ១០០ម៉ែត្រ,ទទឹងខាងក្រោម ៨០ម៉ែត្រនិង ជម្រៅ ៥,៤ម៉ែត្រ (ជម្រៅនាវា ៤,៧ ម៉ែត្រ)។ព្រែកនេះ មានសន្ទះផ្លូវនាវា ចរណ៍បីកន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។រយៈពេលសាងសង់បួនឆ្នាំ ដោយចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤៕
ដោយ៖វណ្ណលុក
រូបភាព៖ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner