សិស្សខេត្តកំពត ២៩៥នាក់ទទួលបានអាហារូបករណ៍របស់ឯកឧត្តម ប៉ែន ស៊ីម៉ន

កំពត ៖ ដូចការគ្រោងទុកកាលពីថ្ងៃអាទិត្យនៅសាលសន្និសីទបូកគោសាលាខេត្តកំពត រៀបចំពិធីចែកវិញ្ញាបនបត្រអាហាររូបករណ៍ថ្នាក់ឧត្តមសិក្សា  ជាអាហារូបករណ៍ និងសោហ៊ុយវិភោជន៍របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជូនដល់សិស្សពូកែ សិស្សមកពីគ្រួសារក្រីក្រ និងសិស្សកំព្រាចំនួន ២៩៥ នាក់ (ស្រីចំនួន ២០៤នាក់)។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តកំពត លោក តាក ហាប់ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ការស្ដារ និងអភិវឌ្ឍន៍លើគ្រប់វិសយ័ក្នុងទឹកដីនៃខេត្តកំពត ។

ក្នុងនោះវិសយ័អប់រំដោយការផ្ដល់អគារសិក្សា និងអាហារូបករណ៍ជាដើម។ ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះមាននិស្សិតចំនួន២៩៥ នាក់បានទទួលអាហារូបករណ៍របស់ឯកឧត្តមផ្ទាល់ ។លោកបន្តថា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន មូលនិធិ ឯកឧត្តមបណ្ឌិតបានផ្តល់អាហារូបករណ៍ដល់សិស្សបន្តសិក្សាតាមគ្រឹះស្ថាននានាចំនួន៣ ៧៨១នាក់ ។

ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថា នេះជាការកសាងធនធានមនុស្សមួយយ៉ាងសំខាន់សម្រាប់យកចំណេះ និងជំនាញមកបម្រើសង្គមជាតិ ៕
អត្ថបទនិងរូបភាពៈសិលា សារិន

ads banner