អភិបាលខេត្តកំពង់ចាមនាំយកថវិកាជាង ៤២៣លានរៀល និងជិត ៩.០០០ដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

 កំពង់ចាមៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកថវិកាដែលទទួលបានពីសប្បុរសជន នៅក្នុងខេត្តកំពង់ចាមជាង ៤២៣លានរៀល និងប្រាក់ដុល្លារ ជិត ៩.០០០ដុល្លារ ទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។
ពិធីប្រគល់និងទទួលមានការអញ្ជើញចូលរួម ពីឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស និងលោក លោកស្រី ជាក្រុមការងារ នៃអង្គភាពប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាច្រើននាក់ ។

សូមជម្រាបថា អនុវត្តអនុសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងន័យមនុស្សធម៌ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រក្រុង ស្រុកទាំង១០ របស់ខេត្តកំពង់ចាម រយ:ពេលប្រាំពីថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការនេះមានអ្នកចូលរួមចំនួន ៤០០នាក់ ដោយចាប់ផ្តើមចេញពីចំណុចនៅមុខសាលាខេត្តកំពង់ចាម ៕


ដោយៈ លីពៅ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner