តំណាងប្រធានបក្សខេត្តកំពង់ធំ ដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមទី៣ ចុះជួបសមាជិកបក្សជាក្រុមប្រឹក្សាឃុំ សង្កាត់

    កំពង់ធំៈ លោក សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ និងជាតំណាងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យបានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងស្ទឹងសែន និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ខាងមុខនេះ។

     ថ្លែងពិធីនេះ ឯកឧត្តម សុក ហៃ បានលើកឡើងថា ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងទាំងអស់ត្រូវមានសុខភាពល្អ ត្រូវចេះបោះឆ្នោត និងចេះគូសសញ្ញាគាំទ្រគណបក្ស ,ស្គាល់លេខរៀងក្នុងសន្លឹកឆ្នោត ។ពោលត្រូវត្រៀមចូលរួមបោះឆ្នោតគាំទ្រក្រុមប្រឹក្សាក្រុង/ស្រុក ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៦ ខែឧសភាខាងមុខឳ្យបានគ្រប់ៗគ្នា៕

ដោយៈប៊ុន រដ្ឋា

ads banner