ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមជើងឯកបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧ បានបញ្ចប់ទៅ យ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក ។

ការប្រកួតក្នុងម៉ោងធម្មតារយៈពេល៩០នាទីលទ្ធផលស្មើគ្នា០ទល់០។ បន្ទាប់ពីការកាត់ក្ដីដោយបន្ថែមម៉ោង១៥នាទី ២ដង នោះក្រុមព្រះខ័នរាជស្វាយរៀងបានទទួលជ័យជំនះលើក្រុមភ្នំពេញក្រោន ១ទល់០ ដែលនេះជាគ្រាប់បាល់ នៃជ័យជំនះតែម្ដង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧ នេះមានវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង នាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនិងមហាជនជាង ៣ម៉ឺននាក់ចូលរួមទស្សនា ។

ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលពាន អមនិងទឹកប្រាក់រង្វាន់ ១៥០លានរៀល ក្លិបភ្នំពេញក្រោន ទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀលនិង ក្រុមបាល់ទាត់ វិសាខាទទួលបានទឹកប្រាក់ចំនួន ៧០លានរៀល៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner