សាស្ដ្រាចារ្យ និស្សិត នៅសាកលវិទ្យាល័យ សៅថ៍អ៊ីសថ៍អេយ សៀ ខេត្ដសៀមរាបប្រកាសគាំទ្រការអនុវត្ត គម្រោងព្រែកជីក ហ្វូណន តេជោ

សៀមរាប៖ សាស្ដ្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យ សៅថ៍ អ៊ីស ថ៍អេយសៀ ខេត្ដសៀមរាប បានប្រកាសគាំទ្រ ពេញទំហឹង នូវការអនុវត្ដគម្រោងព្រែកជីកហ្វូណនតេជោ ដោយលើកឡើងថា វត្តមានព្រែកនេះមានផលប្រយោជន៍ធំ ណាស់សម្រាប់ការអភិវឌ្ឍប្រទេស ។

អាន៖ប្រាប់ទូរទស្សន៍អប្សរា លោក មាន សុធី សាកលវិទ្យា ធិការ នៃសាកលវិទ្យាល័យសៅស៍អ៊ីថ៍អេយសៀ តំណាងឱ្យ សាកល វិទ្យាល័យ សូមប្រកាសគាំទ្រពេញទំហឹង ចំពោះ រដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការអនុវត្ត គម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។លោកបន្ដថា គម្រោង ព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍ ណាស់ក្នុង វិស័យ សេដ្ឋកិច្ច ។

ដោយឡែកក្រុមនិស្សិត នៃសាកលវិទ្យាល័យសៅស៍អ៊ីថ៍ អេយសៀ ក៏បានលើកឡើងស្រដៀងដែរថា ប្អូនចង់ឃើញ គម្រោងនេះអនុវត្ត ដោយជោគជ័យ។ប្អូនៗក៏បានអំពាវដល់ យុវជន សិស្សនិស្សិត ចូលរួមគាំទ្រនូវការអភិវឌ្ឍ គម្រោង ព្រែកជីកហ្វូណនតេជោ នេះឱ្យ ទទួលជោគជ័យ ព្រោះ គម្រោង នេះបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងប្រទេស ជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យមានចលនាជាតិ មួយគាំទ្រ គម្រោងព្រែកជីកតេជោ ដែលជាគម្រោងផ្លូវទឹក ប្រវត្តិសាស្រ្ត របស់កម្ពុជាដែលតភ្ជាប់ទៅទន្លេមេគង្គ ទៅកាន់ សមុទ្រ។គម្រោង ព្រែកជីកហ្វូណនតេជោត្រូវឆ្លងកាត់ ខេត្តចំនួន បួន គឺ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមាន ប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់ អត្ថប្រយោជន៍ដ៏ មហាសាលដល់ប្រទេសកម្ពុជា៕


អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner