ម្ចាស់គម្រោងអភិវឌ្ឍន៍ បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំបែកក្បាលដីជូនអតិថិជនដែលបានបង់ ១០០% 🏘🇰🇭
អត្ថបទដោយ៖
AMS OneMinute
លោក សេង រីន ជាអ្នកគ្រប់គ្រងគម្រោងទី៣៥ នៃបុរី មន ដានី ស្ថិតក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានស្ម័គ្រចិត្តប្រគល់ប័ណ្ណចំនួន ០៦ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំបែកក្បាលដីចំនួន ១ ៣៨៦ ក្បាលដី ចែកជូនដល់អតិថិជន ដែលបានបង់ដាច់ ១០០%។
យោងតាមបទពិសោធន៍ដោះស្រាយនៅគម្រោងទី៣៥នេះ ក្រសួង នឹងជ្រើសយកគម្រោងម្តងមួយៗរបស់បុរី មន ដានី មកពិនិត្យ និងដោះស្រាយ ។
📷 MLMUPC
#ams1minute