រថយន្ត Tesla បើកដោយខ្លួនឯងចំនួនពីរលានគ្រឿងអាចបង្កគ្រោះថ្នាក់
ស្ថាប័ននិយតកម្មសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានអះអាងថា រថយន្តTesla ចំនួន២លានគ្រឿង ដែលអាចនឹងត្រូវប្រមូលមកវិញដោយសារតែកម្មវិធី Autopilot ឬ ស្វ័យបើកបរ អាចបង្កគ្រោះថ្នាក់។
ស្ថាប័ននេះអះអាងថា ពួកកេមានហេតុផលគ្រប់គ្រាន់ដើម្បីគាំពារការសន្មត់នេះដោយរួមបញ្ជូលទាំង តាមរយៈការស៊ើបអង្កេត តាំងពីខែធ្នូ ឆ្នាំមុន លើឧប្បត្តិហេតុ យ៉ាងតិច ចំនួន១៣លើក ដែលបង្កឡើងដោយរថយន្តបើកដោយខ្លួនឯងរបស់ Tesla។ ហេតុការណ៍អាក្រក់ទាំងនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយជាច្រើននាក់ទៀង រងរបួសធ្ងន់ធ្ងរ ដោយសារតែការប្រើប្រាស់ប្រព័ន្ធ Autopilot មិនត្រឹមត្រូវ។
និយ័តករនេះលើកឡើងថា ក្រុមហ៊ុន Tesla ធ្វើបច្ចុប្បន្នភាព មិនចំបញ្ហា ដែលត្រូវដោះស្រាយ។ ប្រភពនេះបន្តថា ប្រសិនបើកម្មវិធី autopilot នៅតែមិនត្រូវបានកែលម្អ ឬ អ្នកបើកបរមិនច្បាស់លើមុខងារនេះ នោះហានិភ័យនៃគ្រោះថ្នាក់ អាចនឹងខ្ពស់ជាងនេះ។
ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានទទួលរងនូវការប្តឹងផ្តល់ ជាច្រើន ករណី ជុំវិញគ្រោះថ្នាក់រថយន្ត លើបច្ចេកវិទ្យាជំនួយអ្នកបើកបរដែលទាមទារឱ្យមានការស៊ើបអង្កេតបទបញ្ញត្តិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត