ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ បេះដូងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅជាមួយកងទ័ពរហូត

ព្រះវិហារ៖ ឯកឧត្តម វង្សី វស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា បេះដូងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងនៅជាមួយកងទ័ពរហូត ពីមុនយ៉ាងមិច ឥលូវនៅតែអញ្ចឹង នឹងរឹតតែយកចិត្តទុកដាក់ ស្រឡាញ់កងទ័ពខ្លាំងជាងមុនទៅទៀត ។

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វស្សុត ក្នុងឱកាសដែលលោកដឹកនាំប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ខេង សុមេធ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ឈរជើងសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វស្សុត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាអគ្គភស្តុភារដែលមិនអាចខ្វេះបាន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើរជូនកងទ័ពដែលមានវត្តមាននូវទីនេះទាំអស់ ក៏ដូចជាកំពុងឈរជើងតាមបន្ទាត់ព្រំដែន។

ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍កោតសរសើរចំពោះវីរៈភាពរបស់បងប្អូនកងទ័ពយើង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារប្រជាពលរដ្ឋយើង ឯកឧត្តមលើកទឹកចិត្តឱ្យបងប្អូនកងទ័ពយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការការពារបូរណៈភាពទឹកដី៕

សួន លីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner