ផ្លូវបីខ្សែនៅប៉ែកនិរតី ជំរុញសក្ដានុពលក្នុងខេត្តកែប និងកំពត

ភ្នំពេញៈផ្លូវចំនួនបីខ្សែ ដែលតភ្ជាប់ទៅកាន់ខេត្តកែប និងខេត្តកំពត ត្រូវរំពឹងថានឹងជំរុញសក្ដានុពលដល់ការវិនិយោគ និងធ្វើឱ្យហាងឆេងដីធ្លី និងសកម្មភាពទិញលក់ដីធ្លីនៅខេត្តតំបន់សមុទ្រទាំងពីរនេះ មានសម្ទុះបន្តិចវិញ ។

ផ្លូវជាតិលេខ ៣ ជា ផ្លូវ ដ៏សំខាន់ភ្ជាប់ ពីភ្នំពេញ ទៅខេត្តកំពត ហើយក៏ភ្ជាប់ខេត្តកណ្ដាល ខេត្តតាកែវ កំពង់ស្ពឺ និង ខេត្តជាច្រើនទៀតផងដែរ។ ចាប់ តាំ ង ពី ផ្លូវ ជាតិលេខ ៣បានជួសជុលរួចនៅឆ្នាំ២០២២មក ចំនួនអ្នកទេសចរបានទៅខេត្តទាំងពីរមានការកើនឡើង ហើយការដឹកជញ្ជូនក៏មមាញឹកជាងមុន។ នៅតាមសងខាងផ្លូវក្នុងតំបន់ប្រជុំជនក៏មានគម្រោងសាងសង់សំណង់ រោង ចក្រ ឃ្លាំង ស្តុកទំនិញ និងបុរីលំនៅឋានផងដែរ ។
 
ចំណែកផ្លូវលេខ ៣១ និង៣៣ ដែលភ្ជាប់ពី បែកគុស ស្រុកត្រាំកក់ ខេត្តតាកែវ ទៅ ស្រុកកំពង់ត្រាច ខេត្តកំពត និង បន្តទៅកាន់ខេត្ត កែប និងទីរួមខេត្ត កំពត មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បាន បញ្ជាក់ ថា នឹង បញ្ចប់ការសាងសង់នៅ ចុងឆ្នាំ២០២៤ នេះ។ ផ្លូវ នេះមានសារ សំខាន់ សម្រា ប់ ភ្ញៀវទេសចរ ទៅលេង ខេត្តកែប និងខេត្តកំពត និង តភ្ជាប់ទៅកាន់ ព្រំដែន កម្ពុជា វៀតណាម ព្រែក ចាក ក្នុ ង ស្រុ ក កំ ព ង់ត្រាច។ តាមគម្រោងផែនការ មេនៃព្រែកជីកហ្វូណនតេជោ ក្នុងស្រុកកំពង់ត្រាច ក៏គ្រោង នឹ ង បង្កើត មជ្ឈមណ្ឌល ពាណិជ្ជ កម្ម ធំ មួយទៀតផង ។
 
ដោយឡែក ផ្លូវ លេខ ៤១ ឬផ្លូវ ព្រះអង្គ ឌួង ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅ ផ្លូវ ជាតិ៣ ត្រង់ចំណុច លោកយាយ ម៉ៅ ក៏មា ន សា រ សំខាន់ក្នុងតភ្ជាប់ ពីតំបន់ផ្សេងៗទៅកាន់ ខេត្ត កំពត និង ខេត្តកែបផងដែរ។ ផ្លូវ នេះក៏ភ្ជាប់ទៅផ្លូវជាតិលេខ ៥១ និងបន្តមកផ្លូវជាតិលេខ ៥ ដែល សុទ្ធតែផ្លូវ សេដ្ឋកិច្ចសំខាន់ៗ។
 
អ្នកជំនាញអចលនទ្រព្យ មួយចំនួនបានលើកឡើងថា ការអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធបានជួយជំរុញទីផ្សារដីធ្លីនៅតំបន់ទាំងនេះដែលកំពុងតែស្ងប់ស្ងាត់ ប៉ុន្តែ កម្រិតប្រែប្រួលនៃសន្ទុះទីផ្សារ អាចតិចឬច្រើនទៅតាមតំបន់ និងការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ច។
 
លោក ប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុន Advance បានលើកឡើងថា ទីផ្សារ ដីធ្លី នៅតាមបណ្ដោយផ្លូវ ៤១ ផ្លូវ ជាតិ លេខ ៣ លេខ ៣១ និង ៣៣ អាច នឹង មានការ ប្រែប្រួល និង មាន ទីផ្សារ ជាង មុន នៅពេលអនាគត ក្រោយពីផ្លូវទាំងនេះ សាងសង់រួចរាល់ ជាពិសេស នៅពេលស្ថានភាព សេដ្ឋកិច្ច ល្អប្រសើរ ឡើងវិញ។
ក៏ប៉ុន្តែ ស្របជាមួយគ្នានោះ ក៏អាចមានរូបភាពឆបោកផងដែរ។ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey និយាយថា អាជ្ញាធរត្រូវតែមានយន្តការដ៏មានប្រសិទ្ធភាពមួយដើម្បីទប់ស្កាត់ការបោកប្រាស់ក្នុងវិស័យអចលទ្រព្យ។ ចំណែកឯប្រជាពលរដ្ឋវិញ ត្រូវទិញលក់ដោយប្រយ័ត្នប្រយែង និងមិនត្រូវចង់បានផលចំណេញ ដែលងាយស្រួលពេកនោះទេ៕
ដោយៈ អ៊ិច ណែត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner