ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមមេដាយមាស១ និងប្រាក់២គ្រឿងទៀត ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

អបអរសាទរ !!! កីឡាករ ម៉ូស្តា មីន ឈ្នះមេដាយមាស១ កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយប្រាក់១ និងទៀត សាលេះ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសា Novice Runabout 1100 Stock បន្ទាប់ពីកីឡាករ សាលី ហ្វីលីន និងកៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាសម្នាក់មួយគ្រឿងកាលពីម្សិលមិញ ពីព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អូម៉ើត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បញ្ជូនកីឡាករសរុប៧នាក់ចូលរួម និងទទួលបានការឧបត្ថម្ភពីលោក Henry Knauf ប្រធានក្លឹប Flamingo ប្រទេសថៃ និងវីរៈកីឡាករ សាលី អូម៉ើត ។គិតត្រឹមថ្ងៃទី០៥ ខែឧសភានេះ អត្តពលិកម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយសរុប៦គ្រឿង មាស៣ និងប្រាក់៣ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner