ភ្លៀងកក់ខែលាយខ្យល់កន្ត្រាក់លើបីឃុំ នៅស្រុកថ្មពួកបង្កប៉ះពាល់និងខូចខាតផ្ទះជិត៧០ខ្នង

បន្ទាយមានជ័យ:ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់លើឃុំចំនួនបី នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបបង្កប៉ះពាល់និងខូចខាតផ្ទះ៥២ខ្នង, ខូចខាតធ្ងន់១៧ខ្នង ។ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។គ្រោះធម្មជាតិនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។

លោក លាវ គុណ មេឃុំថ្មពួកបាននិយាយថាបភ្លៀងកក់ខែតិច(រលឹម)លើកដំបូងលាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កឳ្យប៉ះពាល់និងខូចខាតផ្ទះសម្បែងចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រំលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។
ក្រុមការងារចុះជួយមូលដ្ឋាននិងកងកម្លាំងបានពិនិត្យ សង្គ្រោះទាំងយប់ដូចជារុករកក្រែងលោមានមនុស្សរងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។
ចំណែកលោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារនាថ្ងៃទី៦ ខែឧសភាឳ្យដឹងថា គ្រោះធម្មជាតិនៅតំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់ និងខូចខាតផ្ទះបីខ្នង ។រីឯនៅឃុំគំរូ ខូចខាតផ្ទះចំនួនប្រាំខ្នង ក្នុងនោះខូចធ្ងន់ពីរខ្នង ។ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំងបីបានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋ
ជាបន្តបន្ទាប់៕
ដោយ៖ឃិន គន្ធា

ads banner