ជំនន់នៅប្រេស៊ីល អ្នកស្លាប់កើនដល់ជិត១០០នាក់

ប្រាស៊ីលីយ៉ា៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសប្រេស៊ីល បានកើនដល់ ៨៥នាក់ របួស៣៣៩នាក់ បាត់ខ្លួន១៣៤នាក់ និង ជាង១៥ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។

គួររម្លឹកថា ភ្លៀងធ្លាក់ខ្លាំងក្លាបានកើតមាន នៅតំបន់ភាគខាងត្បូង ប្រទេសប្រេស៊ីល តាំងពីសប្តាហ៍មុន។ កាលពីថ្ងៃចន្ទ ភ្លៀងបានធូរស្រាល ប៉ុន្តែ ទឹកជំនន់នៅតែបន្តមាន ជាមួយនឹងការបាក់ដីតាមតំបន់ខ្លះ ខណៈដែលអាជ្ញាធរនៅតែបន្តស្វែងរកមនុស្សបាត់ខ្លួន នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូង ប្រទេស។

ទីក្រុង, ទីប្រជុំជន និងភូមិ ជិត៤០០ កន្លែងបានរងផលប៉ះពាល់ ដែលភាគច្រើន នៅតែត្រូវបានកាត់ផ្តាច់ តាមរយៈការមិនមានទឹកផឹក ឬ អគ្គិសនីប្រើប្រាស់ ដែលនាំឲ្យមានការអំពាវនាវរកជំនួយ បន្ទាន់។

លោក Eduardo Leite អភិបាលរដ្ឋ Rio Grande do Sul បាននិយាយ កាលពីថ្ងៃអាទិត្យថា គ្រោះមហន្តរាយធម្មជាតិ ដែលអ្នកជំនាញ និងរដ្ឋាភិបាលផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យរដ្ឋមួយនេះមានយ៉ាប់យឺនដូចទៅនឹង «ទិដ្ឋភាពចេញពីសង្រ្គាម»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner