មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ អង្គការ សមាគម និងក្រុមជ្រុលនិយមចំនួនល្មមដល់ពេលហ៊ានទទួលយកការពិតអំពីស្មារតីជាតិនិយមគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ចាប់តាំងពីការផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងការអនុម័ត និងការសិក្សាស្រាវជ្រាវ វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងផលចំណេញនៃគម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧នេះ ដោយល្អិតល្អន់ ដោយសន្ទុះគម្រោងនេះបានរំលេចនៃក្តីសង្ឃឹម និងការរីកចម្រើនយ៉ាងពិតប្រាកដ។ ជាហេតុនាំឱ្យចលនាប្រជាជនខ្មែរយ៉ាងលើសលប់ នាំគ្នាអបអរសារទរ និងគាំទ្រយ៉ាងឥតឧបមា។ ពិសេសគេបានរម្លឹកដល់គុណូបការៈ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គសមាគមសង្គមស៊ីវិល បានលើកឡើងថា ផ្ទុយមកការជំនួសឱ្យសន្ទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏មាន បុគ្គល ក្រុមអង្គការ សមាគម និងក្រុមប្រឆាំងខ្មៅកខ្វក់ជ្រុលនិយមមួយចំនួន បានធ្វើនយោបាយប្រជាភិថុតគ្រប់រឿង ដោយមិនរើសមុខ សូម្បីតែការអភិវឌ្ឍ ជាប្រយោជន៍ដល់ពួកគេ ជាប្រយោជន៍ជាតិ ក៏គេរិះរកវិធីសាស្រ្តក្នុងការចាក់រុកឆ្កឹះឆ្កៀល បំភ្លៃការពិតផងដែរ។

មេដឹកនាំយុវជនរូបនេះបានផ្ញើសារដល់បណ្តាក្រុមជ្រុលនិយម គួរតែដល់ពេលចូលរួមចំណែកកសាងសង្គមជាតិពិតប្រាកដហើយ និងបញ្ឈប់នយោបាយរណបបរទេស ងាកមកសាមគ្គីជាតិពិតប្រាកដ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិហើយ។

គួរបញ្ជាក់ផងដែលថាគម្រោងព្រែកជីកហ្វូណនតេជោ ចាប់ផ្តើម នាចុងឆ្នាំ២០២៤ ឬដើមថ្មី ២០២៥ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយ ឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែក ជីក ហ្វូណន តេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស វិស័យ ដឹក ជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការ កក ស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និង បែប បទ ក្នុង ការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការ អភិវឌ្ឍ ផែ រណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ រំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និង ការ វិនិយោគ ផ្សេង ៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ ជាតិ ដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕
ដោយ៖ពលជ័យ

ads banner