បួនខែដើមឆ្នាំនេះ កម្ពុជាមានរោងចក្របង្កើតថ្មី ៧៥ និងបិទទ្វារប្រាំ

ភ្នំពេញ៖ រោងចក្របង្កើតថ្មីនៅកម្ពុជាមានចំនួន៧៥រោងចក្រ ក្នុងរយៈ ពេលបួនខែ ដើមឆ្នាំ២០២៤ នេះ ដែល ធ្វើ ឲ្យ ចំនួនរោង ចក្រសរុបកើន ដល់ ២ ១៩៥ រោងចក្រ នៅទូទាំង ប្រទេសកម្ពុជា។ កំណើន រោងចក្រ ទាំង នេះ នឹង បង្កើត ការងារ ដល់ កម្មករជាង១,៥៨លាននាក់។
ក្នុងរយៈពេលដូចគ្នានេះ មានរោងចក្រចំនួនប្រាំបានបិទទ្វារ ដែលបានបណ្តាលឲ្យកម្មករ១៧៤៣នាក់បាត់បង់ការងារ។ នេះបើយោងតាមទិន្និន័យពីក្រសួងឧ្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទូរទស្សន៍អប្សរាទទួលបាននៅថ្ងៃសុក្រនេះ។

ឯឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រាប់ទូរទស្សន៍អប្សរាថា ទុនវិនិយោគសម្រាប់ រោងចក្រ ទាំងនេះក្នុងរយៈពេល៤ខែ បានកើន ដល់ជាង១៩ពាន់លានដុល្លារ គឺមានកំណើនប្រហែល ១៤ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

ក្នុងចំណោម រោងចក្រ បង្កើតថ្មីទាំង ៧៥ មានរោងចក្រ កាត់ដេរ សម្លៀកបំពាក់ ច្រើន ជាងគេ។ ម្យ៉ាងទៀត ចិនបន្តជាប្រទេសនាំមុខគេ នៅក្នុងវិស័យឧស្សាហកម្មរោងចក្រនៅកម្ពុជា បន្ទាប់មក កូរ៉េខាងត្បូង ជប៉ុន និងថៃ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ថា រោងចក្រកើតថ្មីច្រើនជាងរោងចក្របិទជារឿងល្អ ប៉ុន្តែដែលសំខាន់ផងដែរនោះគឺ ការទាក់ទាញបានរោងចក្រកែច្នៃផលិតផលក្នុងស្រុក បន្ថែមពីលើកាត់ដេរ ដើម្បីជួយ ជំរុញ សន្ទុះ នាំចេញផលិតផល កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
កម្មករ រោងចក្រកម្ពុជា ទទួល ប្រាក់ខែជាមធ្យម ចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ អាមេរិក ក្នុង មួយខែ៕
ដោយៈទួន សុផល​ (អប្សរាយប់នេះ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner