វៀតណាមព្រមបើកទ្វារទំនប់ទឹកទន្លេសេសានខាងលើក្រោយពលរដ្ឋខ្មែរតាមព្រំដែនតវ៉ារឿងអត់ទឹក

ភ្នំពេញ៖ អាជ្ញាធរវៀតណាម បានបើកទ្វារទំនប់ទឹកទន្លេសេសានខាងលើវិញ បន្ទាប់ពីបានបិទ ដើម្បីបង្ខាំងទឹកទុក ដែលបណ្តាលឲ្យពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកអូយ៉ាដាវខេត្តរតនគិរីខ្វះទឹកប្រើ។  ទំនប់ទឹកដែលបិទនេះមានឈ្មោះទំនប់ទន្លេសេសានយ៉ាលី មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីតំបន់ព្រំដែន ដែលស្ថិតនៅខាងលើទន្លសេសានកម្ពុជា។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់ទូរទស្សន៍អប្សរា នៅថ្ងៃសុក្រនេះថា ភាគីវៀតណាម បានបើកទ្វារទំនប់ទឹកសេសានខាងលើ ១៩៦ម៉ែត្រគូប ក្នុងមួយវិនាទី ដើម្បីបង្ហូរទឹកចុះក្រោមឱ្យពលរដ្ឋខ្មែរបានប្រើប្រាស់ និងអាស្រ័យផល។
លោកលើកឡើងថា« ខាងវៀតណាម ក្នុងមួយខែ គេផ្តល់ដំណឹងឱ្យយើងពីរដង បានន័យថា ថ្ងៃទី១ គេផ្តល់ដំណឹងឱ្យយើងរហូតដល់ថ្ងៃទី ១៥ ហើយថ្ងៃទី ១៦ គេផ្តល់ដំណឹងឱ្យម្តងទៀតរហូតដល់ដាច់ខែ ។អ៊ីចឹង ១៩៦ម៉ែត្រគូបក្នុងមួយវិនាទី គឺរយៈពេលពីថ្ងៃទី ១ដល់ថ្ងៃទី ១៥ ហើយពីថ្ងៃទី១៦ទៅមានការប្រែប្រួលយ៉ាងម៉េចគេនឹងប្រាប់យើងម្តងទៀត»។
ឯកឧត្តម អភិបាលខេត្តឱ្យដឹងថា កន្លងមកវៀតណាម តែងតែជូនដំណឹងអំពីការបើកឬបិទទំនប់ទឹក ប៉ុន្តែមួយរយៈចុងក្រោយនេះ ហាក់មានការយឺតយ៉ាវ តែឯកឧត្តមមិនបានបញ្ជាក់ពីមូលហេតុទេ។នៅតាមព្រំដែននេះ ទន្លេសេសាន៤ មានសភាពខ្ពស់ មានជ្រលងស្លាបឆ្វេងស្តាំសងខាង ដោយស្លាបទាំងពីរនៅមានទឹកធម្មតា ប៉ុន្តែខ្វះទឹកនៅចំណុចកណ្តាល។ ឯកឧត្តម អភិបាលខេត្តរតនគិរី រំពឹងថា ចូលដល់រដូវវស្សាប្រជាលរដ្ឋ នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់។
ទន្លេសេសានជាទន្លេដែលហូរកាត់ភាគកណ្តាលប្រទេសវៀតណាម (https://km.wikipedia.org/wiki/%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98) និង ភាគ ឦសាន នៃ (https://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8E%E1%9E%B6%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6) ប្រទេស កម្ពុជា (https://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8E%E1%9E%B6%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6) ។ វាជាដៃទន្លេដ៏សំខាន់នៃ ទន្លេមេគង្គ (https://km.wikipedia.org/wiki/%E1%9E%91%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%81%E1%9E%98%E1%9F%81%E1%9E%82%E1%9E%84%E1%9F%92%E1%9E%82)។ (https://km.wikipedia.org/wiki/%E1%9E%91%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%81%E1%9E%98%E1%9F%81%E1%9E%82%E1%9E%84%E1%9F%92%E1%9E%82) ផ្នែកខ្លីនៃទន្លេបង្កើតបានជាផ្នែកនៃ (https://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93_%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6-%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98)ព្រំដែនអន្តរជាតិ (https://km.wikipedia.org/wiki/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93_%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6-%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98) រវាងកម្ពុជា និងវៀតណាម៕
ដោយៈទួន សុផល​​​ (អប្សរាយប់នេះ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner