អណ្តូងទឹកជាងប្រាំពីរម៉ឺនខូច និងគ្មានទឹក គំរាមកំហែងខេត្តចំនួនប្រាំពីរនៅកម្ពុជា

ភ្នំពេញ៖ អណ្តូងទឹក ជាងប្រាំពីរម៉ឺនអណ្តូង នៅទូទាំង ប្រទេសកម្ពុជា បានរីងស្ងួតខះទឹក ដោយសារតែគ្រោះរាំងស្ងួតនាពេលនេះផង និងដោយសារអណ្តូងមួយចំនួនបានខូចព្រោះតែអាយុកាលផង។
អណ្តូង ទាំងនេះ ស្ថិតក្នុង ចំណោម អណ្តូង សរុប ជាង ៥៨ម៉ឺន អណ្តូង ដែលប្រជាជនប្រមាណបីលាននាក់កំពុងត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួង អភិវឌ្ឍន៍ ជន បទ បាន ប្រាប់ទូរទស្សន៍ អប្សរាថា បញ្ហានេះបានធ្វើឱ្យឲ្យ ប្រជាពលរដ្ឋនៅតាម បណ្តា ខេត្ត មួយចំនួន ដូចជា ខេត្ត កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ កំពង់ធំ ព្រៃវែង កំពង់ចាម រតនគីរីជាដើម ខ្វះខាត ទឹក ប្រើ ប្រាស់។
«អណ្តូង ខ្លះខូច ដោយ សារ អាយុកាល អណ្តូង ខ្លួះទៀតលែងចេញទឹក ដោយ សារ ប្រភពទឹក នៅ ខាង ក្រោម រីងស្ងួត មន្រ្តីចុះ ទៅគ្រប់ ២៥រាជធានីខេត្តតែម្តង ដើម្បីជួសជុលឡើងវិញ តំបន់ខ្លះបុកអណ្តូងថ្មី ជូនប្រជាពលរដ្ឋ ប្រើ ប្រាស់ តែម្តង»។
គួរបញ្ជាក់ថា ការ សាង សង់អណ្តូង ជូន ប្រជាពលរដ្ឋនៅ តាមជនបទគឺ ជា ផ្នែក មួយ ក្នុង យុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទរបស់ ក្រសួង អភិវឌ្ឍន៍ជនបទដើម្បីធានាថា ប្រជាជនមានទឹកប្រើប្រាស់ ១០០ភាគរយនៅឆ្នាំ២០៣០។
គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣ភាគរយ។ហើយអណ្តូងទាំង៥៨ម៉ឺននោះគឺស្ថិតក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែ ឯកឧត្តម ពិត ករុណា អ្នក នាំពាក្យ ក្រសួង អភិវឌ្ឍន៍ ជន បទ មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យអណ្តូងមួយចំនួនងាយខូចនោះទេ ក្រៅតែពីបញ្ហាអាយុកាល៕
ដោយៈសែន ដាវិត (អប្សរាយប់នេះ)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner