កាកបាទក្រហមកម្ពុជាបានទទួលថវិកាបរិច្ចាគជាង២១១លានរៀលពីសប្បុរសជនប្រាំបីក្រុម
ភ្នំពេញ ៖អំណោយជាថវិកានិងស្បៀងចំនួនជាង២១១លានរៀលនិងអង្ករចំនួនប្រាំតោនរបស់សប្បុរសជន ចំនួនប្រាំបីក្រុមត្រូវបាន យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជានាទីស្នាក់ការកាកបាទក្រហមក្នុងសប្ដាហ៍នេះ។លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិ ការ កាកបាទក្រហមកម្ពុជាបានអញ្ជើញទទួលដោយផ្ទាល់ ពី សប្បុរសជន។
សកម្មភាពបរិច្ចាគដែលកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេសគាំទ្រដល់កាកបាទក្រហមកម្ពុជានាខែឧសភានេះ គឺក្នុងឱកាស ដែល ពិភព លោក ទាំងមូល អបអរសាទរ ខួបទី១៦១ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៤ ។ សប្បុរសជន ទាំងប្រាំបីក្រុមរួមមាន៖
ក្រុមទី១៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល និងអង្ករ ៥តោន។
ក្រុមទី២៖ ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច ថវិកាចំនួន ៥០០ដុល្លារអាម៉េរិក។
ក្រុមទី៣៖ ធនាគារ ស្ថាបនា ភីអិលស៊ី ថវិកាចំនួន ២០លានរៀល។
ក្រុមទី៤៖ PHNOM PENH MEDICAL SERVICE COMPANY LIMITED ថវិកាចំនួន ៣០.០០០ដុល្លារ។
ក្រុមទី៥៖ ឯកឧត្តមបណ្ឌិត កែវ ណារ៉េន អគ្គនាយក ក្រុមហ៊ុន គង់ រ៉េន អភិវឌ្ឍន៍ ឯ.ក និងលោកជំទាវ ជួន លក្ខិណា បានថវិកាចំនួន ៤០០.០០០រៀល។
ក្រុមទី៦៖ លោកជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថវិកាចំនួន ៤៥០.០០០រៀល។
ក្រុមទី៧៖ លោកស្រីវេជ្ជ. ពុំ សូភិនី បានឧបត្ថម្ភថវិកាចំនួន ៤៥០.០០០រៀលនិងក្រុមទី៨៖ ក្រុមហ៊ុន Kampot Cement Co., Ltd ថវិកាចំនួន ១០.០០០ដុល្លារអាម៉េរិក ។
សរុបគិតជាប្រាក់រៀលចំនួន៨២,៦លានរៀលនិងប្រាក់ដុល្លារចំនួន៣១.៥០០ ដុល្លារ។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានថ្លែង អំណរ គុណយ៉ាង ជ្រាលជ្រៅជូនចំពោះ សប្បុរស ជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ចូលរួមចំណែក ជាមួយកាកបាទក្រហម កម្ពុជា។លោកជំទាវថា សកម្មភាព ដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីឱ្យកាក បាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់ គ្រាន់ ក្នុងជួយសម្រាល ការលំបាកជូនបងប្អូនប្រជាជនងាយរងគ្រោះបំផុតឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕
ដោយ៖គ្រី សម្បត្តិ