រកឃើញជ័យលាភីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

ភ្នំពេញ៖បន្ទាប់ពីការសម្រិតសម្រាំងយ៉ាងសុក្រឹត ពីគណៈ កម្មការ មេ ប្រយោគ ទីបំផុត បានរកឃើញបេក្ខជនជា សិស្សបី រូបទទួល បានពាន់រង្វាន់ជ័យលាភីពីលេខ១ដល់ លេខ ៣ ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ។ចំណុចគួរកត់សម្គាល់គឺបេក្ខនារីបាននាំក្នុងការ ប្រកួតប្រជែងនេះ។

កម្មវិធីដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និង ទូរគមនា គមន៍ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព គំនិត ច្នៃ ប្រឌិត សិស្សា នុ សិស្សលើការស្រាវជ្រាវ ,ទេពកោសល្យ ក្នុងការ សរសេរ ,ការវិភាគលើបញ្ហា ,ការដោះស្រាយបញ្ហា និងស្វែងរកដំណោះ ស្រាយ ព្រមទាំងអាចស្វែងយល់ពីការ ប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។
ចំពោះជ័យលាភី គឺ លេខ១ សិស្សឈ្មោះ ទ្រី វួចឆេង ភេទស្រី មកពី សាលាអន្តរជាតិ CIA First,ជ័យលាភីលេខ២ សិស្ស ឈ្មោះ ប្រាក់ឆន សិទ្ធិការ្យ ភេទស្រី មកពីសាលា KCE និង ជ័យលាភីលេខ៣ សិស្សឈ្មោះ អៀម វីនឈីវ ភេទប្រុស មកពីសាលាអន្តរជាតិ CIA First។

ជ័យលាភីលេខ១ ទួលបានមេដាយចំនួនមួយ សៀវភៅ តែមប្រិ៍ចំនួនមួយ វិញ្ញាបនបត្រចំនួនមួយ កាបូបមួយនិង ថវិកាចំនួន បី លាន រៀល។ជ័យលាភីលេខ២ទទួលបាន មេដាយចំនួនមួយ សៀវភៅតែមប្រិ៍ចំនួនមួយ វិញ្ញាបនបត្រ ចំនួនមួយ កាបូបមួយនិង ថវិកាពីរលានរៀល។ ជ័យលាភី លេខ៣ ទទួលបានមេដាយចំនួនមួយ សៀវភៅតែមប្រិ៍ចំនួន មួយ វិញ្ញាបនបត្រចំនួនមួយ កាបូបមួយ និងថវិកាមួយ លានរៀល។
ចំណែកជ័យលាភីពីលេខ៤ ដល់លេខ១០ ទទួលបានវិញ្ញាបន បត្រមួយ កាបូបមួយនិងថវិកាបួនសែនរៀល។
ជាមោទនភាព សម្រាប់បេក្ខជន គឺសំណេររបស់បេក្ខជន ជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជា តំណាង របស់កម្ពុជា និង បានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិត អន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល ដែល មានការចូលរួម ប្រកួតប្រជែង ពីបណ្ដាប្រទេសចំនួន ១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួត នឹងត្រូវប្រកាសនៅក្នុងខែតុលាខាងមុខ។
ក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខា ធិការតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ហើយ បានលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។
ឯកឧត្តម បន្ថែមថា ឆ្នាំ២០២៤នេះ គឺជាលើកទី៣ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែង សរសេរ សំបុត្រថ្នាក់ជាតិនេះ ។ វិស័យប្រៃសណីយ៍ជាវិស័យមានសក្តានុពលក្នុងការរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក ដោយបានផ្សារភ្ជាប់រវាងទីក្រុង និងជនបទ តាមរយៈការអភិវឌ្ឍ បណ្តាញសេវាប្រសៃណីយ៍ ។ ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងគ្របដណ្តប់ជាសកល គឺជាប្រធានបទមួយ ដែល ក្រសួងបានផ្តោតការយកចិត្តទុកដាក់ មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner