អភិបាលស្រុកអណ្តូងមាសនាំយកអំណោយជូនប្រជាពលរដ្ឋបួនគ្រួសារនៅឃុំតាឡាវដែលរងគ្រោះដោយខ្យល់កន្រ្តាក់

រតនគិរីៈលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាសកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤រួមជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមួយបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋក្នុងឃុំតាឡាវ ស្រុកអណ្តូងមាស ចំនួនបួនគ្រួសារដែលរងគ្រោះដោយគ្រោះដោយខ្យល់កន្រ្តាក់។

អំណោយយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះមាម អង្ករ មី ត្រីខកំប៉ុង
មុង ភួយ សារុង និងថវិកា១៥មុឺនរៀល។ដោយឡែកគ្រួសារដែលមានទារកបាត់បង់ជីវិតដោយសារជំងឺតាំងពីចាប់កំណើត ទទួលបាន៤៤មុឺន
រៀល។ក្នុងនោះ២០មុឺនរៀលជាការឧបត្ថម្ភ របស់ឯកឧត្តម
កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី។

នៅក្នុងឱកាសនេះ លោក មាស សារ៉េត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន
អភិបាលខេត្តរតនគិរី ជូនបងប្អូន ប្រជាពលរដ្ឋទាំងបួនគ្រួសារ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខនិងការលំបាករប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។
សូមបញ្ជាក់ថា សប្បុរសជនដែលបានឧត្ថម្ភជួយគ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់រួមមាន ៖ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ,លោក មាស សារ៉េត អភិបាលស្រុកមាស,លោក អ៊ឹម ដៀ អភិបាលរងស្រុកអណ្តូងមាសនិង ក្រុមប្រឹក្សាឃុំតាឡាវ ៕
ដោយៈគតិ យុត្ត

ads banner